ការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាអន្តរជាតិ និងសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់សមាគមអ្នកសាងសង់កម្ពុជា

(ភ្នំពេញ)៖ សមាគមអ្នកសាងសង់កម្ពុជា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំពិធីមហាសន្និបាត បូកសរុបការងារប្រចាំឆ្នាំលើកទី៨ របស់សមាគម និងពិធីសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់ កម្ពុជាអន្តរជាតិ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កម្មវិធីនេះ មានភ្ញៀវជាតិ និងអន្តរជាតិ ដែលជាអ្នកវិនិយោគ អ្នកអភិវឌ្ឍន៍ អ្នកស្វែងរកដៃគូ ដើម្បីវិនិយោគ និងអភិវឌ្ឍន៍ ម្ចាស់រោងចក្រផលិតផលសម្ភារៈសំណង់ និងធុរកិច្ចជនលើវិស័យសំណង់ជាច្រើនរូបបានអញ្ជើញមកចូលរួម ដាក់តាំងបង្ហាញផលិតផល និងទស្សនាយ៉ាងច្រើនកុះករ។ ពិធីនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានឲ្យដឹងថា ពិធីតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ឆ្នាំ២០១៩នេះ សមាគមបានរៀបចំ ស្តង់ចំនួន៣៥០ស្តង់ សម្រាប់ឲ្យក្រុមហ៊ុនទាំងនៅក្នុងប្រទេស និងបរទេសសរុប២០៧ ក្រុមហ៊ុនបានដាក់តាំងបង្ហាញ និងលក់ផលិតផលដែលជាសម្ភារ បរិក្ខារ ឧបករណ៍និងគ្រឿងចក្រសំណង់គ្រប់ប្រភេទសុទ្ធសឹងទំនើបៗ មានគុណភាព និងស្តង់ដារល្អៗ អ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់ថា ផលិតផលទាំងនេះ…

Read article